កម្ពុជា

CEOP ជឿជាក់លើគោលការណ៍ ‘ប្រែក្លាយកុមារគ្រប់រូបអោយមានសារៈសំខាន់… នៅគ្រប់ ទីកន្លែង’។ ដោយសហការជាដៃគូជាមួយភ្នាក់ងាររដ្ឋាភិបាល ក្រុមហ៊ុនពាណិជ្ជកម្មធំៗ និង អង្គការមិនមែនរដ្ឋាភិបាល យើងបានធ្វើការងារដើម្បីកាត់បន្ថយការគ្រោះថ្នាក់ចំពោះកុមារ គ្រួសារ និង សង្គម ដោយការរំលោភបំពានកុមារទំាងក្នុងបរិបទក្នុងប្រទេសក៏ដូចជាអន្តរជាតិ។

ចំណុចសំខាន់នៃកិច្ចប្រឹងប្រែងរបស់យើងនៅក្នុងបរិបទអន្តរជាតិ​ គឺការបង្កើតគណៈកម្មាការ ប្រឹក្សាយោបល់ CEOP នៅកម្ពុជា ថៃ វៀតណាម និងរ៉ូម៉ានី ដែលនៅទីនោះអ្នកជួញដូរ និង ជនល្មើសខាងផ្លូវភេទកុមារមកពីចក្រភពអង់គ្លេសនិងទីកន្លែងដ៏ទៃទៀត បានបង្កអោយមាន ហនិភ័យដ៏ធ្ងន់ធ្ងរចំពោះសុខុមាលភាពនិងសិទិ្ធកុមារ ។

ដោយផ្តល់ដំណើរការស្នូលសំរាប់ធនធាន ការគាំទ្រ និងការចែករំលែកព័ត៌មានទៅវិញទៅមក សមាជិកគណៈកម្មាការប្រឹក្សាយោបល់ បានជំរាបការងារ CEOP និង ការងារផ្ទាល់របស់ ពួកគេ ដើម្បីទប់ស្កាត់ការកេងប្រវញ្ច័កុមារនៅក្នុងតំបន់នេះ ដោយជនជាតិអង់គ្លេសនិង ជនជាតិដ៏ទៃផ្សេងទៀត។ គណៈកម្មាការនេះគ្រប់គ្រងដោយខ្លួនឯង និងមានតំណាងមកពី ស្ថាប័ននានា ដូចជាមន្រ្តីអ្នកអនុវត្តច្បាប់ ភ្នាក់ងាររដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល ភ្នាក់ងារអង្គការសហប្រជាជាតិ និង មន្រ្តីស្ថានទូតអង់គ្លេស ។
គណៈកម្មាការនេះដើរតួនាទីជាមិត្តភក្តិដ៏សំខាន់ និង មានលក្ខណៈស្ថាបនាដើម្បីធ្វើអោយ ប្រាកដថាការងាររបស់យើងនៅក្នុងតំបន់មានការផ្តោតចិត្តទុកដាក់ចំគោលដៅ បានផ្តល់ ព័ត៌មាន និង ពាក់ពន្ធ័ទៅនឹងតម្រូវការក្នុងប្រទេស។ គណៈកម្មាការនីមួយៗមានគោលបំណង ដើម្បី៖

  • ផ្តល់វិធីបែបសន្តិសំដៅទៅរកជនល្មើសនិងការពារជនរងគ្រោះ
  • ចែករំលែកជំនាញ និងការយល់ដឹងខាងវប្បធម៌
  • ធ្វើយុទ្ធនាការលើកកំពស់ការយល់ដឹង និងការអប់រំរួមគ្នា
  • ប្រាប់ពីគំនិតផ្តួមផ្តើមកសាងសមត្ថភាពនៅក្នុងប្រទេស។

គេហទំព័ររបស់បណ្តាញការពារកុមារអន្តរជាតិ បានគាំទ្រការងារគណៈកម្មាការ និង សមាជិក គណៈកម្មាការនេះ ដែលនៅលើគេហទំព័រនោះសមាជិកទាំងអស់នឹងអាចចែករំលែកធនធាន ទាក់ទងគ្នា ព្រមទាំងចែករំលែកបណ្តាញទៅអោយគេហទំព័ររៀងៗខ្លួន ដើម្បីបង្ហាញអោយ ឃើញវិធីរួមគ្នាដែលយើងធ្វើ ដើម្បីប្រយុទ្ធប្រឆាំងការកេងប្រវ័ញ្ចផ្លូវភេទកុមារជាអន្តរជាតិ និង បញ្ជូនសារដ៏គួរអោយញញើតចំពោះជនទាំងឡាយណាដែលចង់ក្លាយជាជនល្មើស។

Our Members

Action pour les EnfantsThe Asia FoundationBritish Embassy Phnom PenhCHAB DAI COALITIONFirst StepM'Lop Tapangunicef

International Justice Mission
Friends International
World Vision Cambodia